ទស្សនៈ គុណភាព-សុវត្ថិភាព-ជីវភាពប្រសើរ
គុណភាពៈ និយោជក និងនិយោជិករបស់ក្រុមហ៊ុន7YHPSទាំងអស់ត្រូវ មានគុណធម៌ ,សុជីវធម៌ ,ភាពអត់ធ្មត់និងស្មោះត្រង់ ប្រកបដោយភាពរឹងមាំនិងម៉ឺងម៉ាត់ដើម្បីបំរើសេវាកម្ម ជូនអតិថិជនអោយអស់ពីចិត្ត និងលទ្ធភាពការងារ។
សុវត្ថិភាពៈថ្នាក់ដឹកនាំ/ថ្នាក់គ្រប់គ្រងនិងបុគ្គលិកសន្តិសុខទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ ,សុវត្ថិភាព,សណ្តាប់ធ្នាប់ និងដោះស្រាយរាល់បញ្ហាកើតឡើង ដែលជាបន្ទុករបស់ខ្លួន ជូនអតិថិជនអោយអស់ពីចិត្ត។
ជីវភាពប្រសើរៈ 2/3 នៃគុណភាពនិងសុវត្ថិភាព ផ្តល់ជូនអតិថិជនអោយអស់លទ្ធភាពការងារ1/3នៃ ជីវភាពប្រសើរស្នើសុំអតិថិជនយោគយល់ផ្តល់ប្រាក់ ឈ្នួលសេវាកម្មនូវតម្លៃសមរម្យ និងទូរទាត់អោយទាន់ ពេលវេលាដើម្បីទ្រទ្រង់ជីវភាពផ្ទាល់ខ្លួននិងគ្រួសារ អោយបានប្រសើរ ។
គោលបំណងៈ កសាង នឹង រក្សាកិត្តិយសដើម្បីសម្រេច គោលដៅនូវទស្សនៈទាំងបីខាងលើ ដើម្បីចូលរួមចំណែក ក្នុងវិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ ជាពិសេសគឺ វិស័យវិនិយោគរោងចក្រសហគ្រាសនៅកម្ពុជា។
- អំពីការជ្រើសរើសៈ
- អ្នកជ្រើសរើសៈ មានកំរិតវប្បធម៌ផ្នែកធនធានមនុស្សនិង មានបទពិសោធន៍ច្រើននៅតាមស្ថាប័នឯកជន(ក្រុមហ៊ុន សេវាកម្ម និងរោងចក្រ), អង្គការ និងរដ្ឋ។
- ប្រភពនៃការជ្រើសរើសបុគ្គលិកសន្តិសុខៈ 50%ជាបុគ្គលិក មន្រ្តីរាជការចូលនិវត្តន៍ ឬលាលែងពីប៉ូលីស,ទាហាន, ប៉េអឹម ឬអង្គរក្ស និង50%ជាជនស៊ីវិលដែលមានកាយសប្បទាមាំមួន, ម៉ឺងម៉ាត់មានអាយុចាប់ពី១៨ឆ្នាំនិងកំពស់ចាប់ពី ១,៦០ម៉ែត្រឡើងទៅ។ បុគ្គលិកទាំងអស់ត្រូវមានអត្តសញ្ញាណប័ណ្ណ ,ប័ណ្ណស្នាក់នៅ ,លិខិតបញ្ជាក់រិយាមាយាទ និងអ្នកធានាមានទីលំនៅច្បាស់លាស់។
- អ្នកគ្រប់គ្រងតំបន់និងប្រធានគោលដៅៈ ជាអតីតមន្រ្តី យោធា ប៉ូលីសឬអង្គរក្សមានអាយុចាប់ពី25ឆ្នាំឡើងទៅ ទទួលការបណ្តុះបណ្តាល និងបទពិសោធន៍បំរើការងារក្នុង ក្រុមហ៊ុន 7YHPS យ៉ាងតិច 3ខែឡើងទៅ។អំពីអត្ថប្រយោជន៍បុគ្គលិកសន្តិសុខទទួលបានៈ
- ប្រាក់ខែបុគ្គលិកចូលថ្មីចាប់ពី182$ ឡើងទៅក្នុងមួយខែ(ធ្វើការល្អនិងទទួលបានប្រាក់លើកទឹកចិត្តហើយបើធ្វើការបានរយៈពេលយូរទៀតនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចប្រធានគោលដៅដែរ)។
- ប្រធានគោលដៅចាប់ពី200$-300$/ខែ, មានទូរស័ព្ទប្រើទាំង ប្តីនិងប្រពន្ឋដោយឥតគិតថ្លៃ។
- បសស(រដ្ឋ)និងធានារ៉ាប់រងឯកជន(ធនាគារ)គ្រោះថ្នាក់ ដោយឧបទ្ទវហេតុ24ម៉/24ម៉ទូរទាំងពិភពលោក(ថ្លៃព្យាបាល 500$ក្នុង01ករណី, ស្លាប់ចាប់ពី5000$ ឡើងទៅ)។
- ក្រុមហ៊ុនមានគ្លីនិកប្រចាំក្រុមហ៊ុន2កន្លែង ផ្លូវជាតិលេខ4 និងនៅក្នុងរាជធានីភ្នំពេញទុកសំរាប់ព្យាបាលជូនបុគ្គលិក សន្តិសុខទាំងអស់
- ករណីឪពុក ម្តាយ ប្រពន្ធឬប្តី កូន បងឬប្អូនបង្កើត ស្លាប់ ឬរៀបអាពាហ៍ពិពាហ៍ ក្រុមហ៊ុនមានប្រាក់ឧបត្ថម្ភ បុណ្យ ឬការទៅតាមអតីតភាពការងារនិងតួនាទី ចាប់ពី50,000៛ (ប្រាំម៉ឺនរៀល) ដល់ 2,000,000៛(ពីរលានរៀល)។
- ផ្តល់ឧបករណ៏សម្ភារៈប្រើប្រាស់ដោយឥតគិតថ្លៃដូចជា៖ ខ្នោះ, ដំបង, ស៊ិនណារ៉ុង, ទូរសព្ទ័, ពិល, អាយកូម……
- ផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃនៅជិតទីតាំងការងារ ដែលខ្លួនធ្វើ ។អំពីការហ្វឹកហាត់ៈ
- បុគ្គលិកថ្មី និងចាស់ទទួលបានការ បណ្តុះបណ្តាល និងហ្វឹកហាត់ដូចខាងក្រោមៈ
- ការគោរពវិន័យ និងបទបញ្ជាម្ចាស់ទីតាំង នឹងបទបញ្ជា របស់ 7YHPS និងការគោរពថ្នាក់ដឹកនាំ ។
- ការត្រួតពិនិត្យមាត់ច្រកចេញ-ចូលនិងកុងទីន័រអោយ បានច្បាស់លាស់ និងរាយការណ៍ជូនថ្នាក់គ្រប់គ្រងគ្រប់ បញ្ហា។
- ហ្វឹកហ្វឺនសង្គ្រោះបឋម(ចេះជួយកម្មករនិយោជិកនៅពេលមានគ្រោះថ្នាក់) និងវិធានការទប់ស្កាត់ពន្លត់អគ្គិភ័យ។
- បន្ថែមការណែនាំពន្យល់អំពីក្រមព្រហ្មទណ្ឌ និងការអនុវត្តនិតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។